នៅរដូវទឹកសម្រកនេះ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធ
(កំពង់ធំ)÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំមន្រី្តខណ្ឌ មន្រ្តីជាប់កិច្ចសន្យា អជ្ញាធរឃុំកំពង់គោ និងសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាស្រាល ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទ នៅចំណុចខាងត្បូងព្រៃអ្នកតា ក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅថ្ងៃដដែលលោក កែវ សុឃឿន មន្រ្តីសង្កាត់ជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចវត្តចាស់ ត្រពាំងធំនាងណោ
ស្វាយតាចិន និងទួលអក ស្ថិតក្នុងភូមិសាស្រ្តឃុំស្រឡៅ និងឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងកិច្ចកិច្ចសន្យា ចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្រាបបទល្មើសនេសាទ នៅចំណុចទទឹងថ្ងៃនិងផ្ទោលតំរុយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនលើសប្រវែងកំណត់ចំនួន១៩របាំង ប្រវែង១.៤៩០ម៉ែត្រ ឡុកចំនួន២៤គ្រឿង លូចំនួន២៩មាត់ បង្គោលចំនួន៥០២ដើម
បង្គោលឈ្នក់ចំនួន៤កន្លែងស្មើរ១៦ដើម ចាក់លែងត្រីទំងន់៤៥គីឡូក្រាម និងមធ្យោបាយកាណូតចំនួន១គ្រឿង
ប្រើប្រាស់ប្រេងចំនួន១៥លីត្រផងដែរ។

