ខណ្ឌលផលរួមសហការជាមួយសង្កាត់ជលផលប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំ
៖ ថ្ងៃសៅរ ៩កើត ខែមិគសិរឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានដូចខាងក្រោម៖
+ក្រុមទី១៖ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផល កំពង់លែង សហការជាមួយសហគមន៍ នេសាទកង្រីពោធិ៍សែនជ័យ សហគមន៍នេសាទច្រណូកសែនជ័យ និងប្រជាការពារឃុំប្រឡាយមាស ដឹកនាំដោយលោក ឃី ងី នាយផ្នែកស្តីទីរដ្ឋបាលជលផលផ្សារឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៦នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន៤គ្រឿងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចាប់ពីចំណុចភ្នំធ្វើបុណ្យភូមិឯលិចដល់ចំណុចទួលក្បាលខ្មោចភូមិកង្កែបស្ថិតនៅឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបាន ប្រទះឃើញរឧបករណ៍នេសាទរបាំងលបលូស្បៃមុងដែលខុសច្បាប់ស្តីពីជលផល បន្ទាប់មកក្រុមសមត្ថកិច្ចចម្រុះបានឯកភាពគ្នាធ្វើការរុះរេីនិងបំផ្លាញចោលវត្ថុតាងល្មើសច្បាប់នៅហ្នឹងកន្លែង។
ក្រុមទី២៖ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលរលាប្អៀរ បានសហការជាមួយអាជ្ញាធរឃុំគោគបន្ទាយ ប៉ុស្តិ៍នរគបាលរដ្ឋបាលគោគបន្ទាយ និងសហគមន៍នេសាទកន្លែងភេ ដឹកនាំដោយលោក សុខ សាមៀននាយរងផ្នែករដ្ឋបាលជលផលកំពង់ ប្រាសាទ ប្រើប្រាស់កំលាំងចំនួន០៩នាក់ និងមធ្យោបាយម៉ូតូចំនួន០៥គ្រឿង បានចុះប្រត្តិបតិការបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំគោគបន្ទាយ ស្រុករលាប្អៀរ បានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងកាត់ព្រែក នៅចំណុចព្រែករំលេចភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានពិនិត្យជាក់ស្ដែងសមត្ថកិច្ចចម្រុះយើងបានឯកភាពគ្នាធ្វើការរុះរើបំផ្លាញចោលវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង។

ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖
-របាំងលូស្បៃមុងចំនួន០២ករណី ស្មើនឹង ៣៥កន្លែង ប្រវែង ៧៥០ម៉ែត្រ លូស្បៃមុងចំនួន ៣៥មាត់ បង្គោលចំនួន២៨៥ដើម និងត្រីចម្រុះចំនួន ៩០គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ។
