ប្រធានក្រុមប្រឹក្សា ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកតាំងគោក អញ្ជេីញចូលរួមប្រារព្ធពិធីបុណ្យ មាឃបូជា នៅវត្តក្តីតាចិ
(កំពង់ធំ)៖ លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក មន្រ្តីនៃសាលាស្រុកតាំងគោក រួមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ កងកម្លាំងទាំងបី លោកយាយ លោកតា នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញ និងនិមន្ត ចូលរួមក្នុងពិធីបុណ្យ មាឃបូជា នៅវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន ១១សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។
គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត៕

