គ្រួសាររដែលរងគ្រោះដោយខ្យល់កន្ត្រាក់០៧គ្រួសារ នៅស្រុកស្ទោង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធ
(ខេត្តកំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្រោមការដឹកនាំដោយលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកក្រហមកម្ពុជា ៊ខេត្តកំពង់ សមាជិកសមាជិកា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌ទៅចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្ទាក់សរុបចំនួន០៧ខ្នងផ្ទះ ស្មើនិង៧គ្រួសារ មានរលំទាំងស្រុងចំនួន១គ្រួសារ និងរបើកដំបូលចំនួន៦គ្រួសារ ក្នុងភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានរងគ្រោះកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៥.៤០នាទី។
នាឱកាសនោះផងដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ក៍បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជានិច្ចកាលសម្ដេច និងឯកឧត្តមតែងតែគិតដល់សុខទុក្ខប្រជា
ពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាដើម្បីបង្កើនសុខសុវត្ថិភាព លោកជំទាវបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ សូមខិតខំប្រកបរបររកស៊ីប្រចាំថ្ងៃដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ ទាំងការផឹកស្អាត ហូបស្អាត និងសម្រាកក្នុងមុងដើម្បីចៀសផុតអំពីជំងឺគ្រុនឈាមដែលអាចកើតមានគ្រប់ពេលវេលាមិនថាមនុស្សចាស់ឬក្មេងឡើយ។
សូមបញ្ជាក់ផងដែរថា អំណោយបានប្រគល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ ក្នុង១គ្រួសារទទួលបានរួមមាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ តង់១ ឃីត១កញ្ចប់ និងថវិការមួយចំនួនផងដែរ។

