លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត និងសហការីអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន២រូប ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេ
(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ ចុះសួរសុខទុក្ខដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈ និងថែទាំសុខភាពជាដើម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន២រូប ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ៖១.លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងសហការី អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា( ១.៧៩ ) រាជធានីភ្នំពេញ ឡើងជាតិពុលខ្ពស់ និងកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
២.លោកអនុសេនីយ៍ឯក គុយ សំណាង នាយរងការិយាល័យបញ្ជូនសារ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញនេះផងដែរ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ២,០០០,០០០រៀល ជូនដល់លោក វរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ និង លោកអនុសេនីយ៍ឯក គុយ សំណាង នាយរងការិយាល័យបញ្ជូនសារ នូវថវិកាចំនួន ២,០០០,០០០រៀលផងដែរ សរុបថវិកាចំនួន៤,០០០,០០០រៀល។
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានជូនពរដល់លោក វរសេនីយ៍ទោ ឃុន ប៊ុនហួរ និងលោក អនុសេនីយ៍ឯក គុយ សំណាង សូមឱ្យសុខភាពល្អ និងឆាប់ជាសះស្បើយពីជំងឺ នឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញដើម្បីបម្រើប្រជាជន និងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានសួរសុខទុក្ខវិរកងទ័ពជួរមុខ ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលានេះផងដែរ និងបានឧបត្ថម្ភថវិកាចំនួន៤០០,០០០រៀលជាទឹកចិត្តបន្តិចបន្តួច ជូនវិរកងទ័ពជួរមុខ សូមឱ្យសុខភាពល្អ និងឆាប់ជាសះស្បើយនឹងបានវិលចូលបម្រើការងារ ការពារមាតុភូពីចោរឈ្លានពានមកលើប្រទេសកម្ពុជារបស់យើ។

