ប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្
(កំពង់ធំ)៖បណ្ឌិត ហេង សំណាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានអញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានភូមិ ។
ពិធីនេះបានធ្វើឡើងនៅនាព្រឹកថ្ងៃសៅរ៍ទី១៦ ខែ ឧសភា ឆ្នាំ២០២៦នេះ នៅទីនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល។
លោកស្នើសុំឲ្យក្រុមការងារទាំងអស់ពេលដែលបានចាត់តាំងជាក្រុមការងារហើយសូមកុំឲ្យមានតែឈ្មោះហើយមានតែចំនួនមិនមានគុណភាព ត្រូវមានការចូលរួមសកម្មភាពជាមួយនឹងក្រុមការងារ ។
លោកបន្តថា សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមសមាជិការ គ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។
លោកបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។

