បណ្ឌិត ហេង សំណាង ចុះពិនិត្យស្ថានភាពផ្លូវប្រវែង ១៥ គីឡូម៉ែត្រក្នុងឃុំទូលគ្រើលដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្
(កំពង់ធំ)៖ឆ្លើយតបទៅនឹងដំរូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងឆាប់រហ័ស បណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦នដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែដែលមានប្រវែង ១៥គីឡូម៉ែត្រពីភូមិជន្លូសទៅភូមិក្រពើព្រោះថាផ្លូវនេះគឺជាផ្លូវសេដ្ឋកិច្ចមួយដែលបានបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលនិងធ្វើដំណើរឆ្លងកាត់ ។
ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្ដែងលោកបណ្ឌិតស្នើឲ្យអាជ្ញាធរមូលដ្ឋានត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីកម្ពស់ផ្លូវនិងទទឹងផ្លូវពិសេសត្រូវដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលនៅជាប់ផ្លូវថាតើយើងត្រូវយកដីពីកន្លែងណាដើម្បីមកចាក់ធ្វើជាតួផ្លូវ។
លោកបញ្ជាក់ទៀតថាការសិក្សានេះត្រូវឲ្យបានឆាប់រហ័សដើម្បីក្រុមការងាររបស់លោកបណ្ឌិតមានលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សពីព្រោះថារដូវវស្សាបានមកដល់ដូច្នេះយើងពិបាករកដីនិងកុំឱ្យភ្លៀងកាន់តែខ្លាំងពិបាកធ្វើការ។
គួរបញ្ជាក់ថាផ្លូវមួយខ្សែនេះគឺជាដង្ហើមសេដ្ឋកិច្ចមួយជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសាលាវិស័យផងនិងឃុំទួលគ្រើលផងសម្រាប់ធ្វើដំណើរនិងដឹកកសិផលពីចំការមកកាន់ទីផ្សារ។

