
ទីស្តីការក្រសួងយុត្តិធម៌ ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីបន្តកិច្ចពិភាក្សាស្តីពី “ការពិនិត្យ តាមដាន នឹងវាយតម្លៃ វឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័នឌីជីថលសម្រាប់ក្រសួងយុត្តិធម៌” ដោយមានការចូលរួមពី លោក លោកស្រី ដែលជា អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារឌីជីថលរបស់ក្រសួងយុត្តិធម៌ផងដែរ។
កិច្ចប្រជុំនេះបានពិភាក្សាលើចំនុចសំខាន់ៗមួយចំនួនដូចជា ការរៀបចំផែនការណ៍មេ ក្នុងការបែងចែកតួនាទី និងភារកិច្ចក្រុមការងារបច្ចេកទេស សម្រាប់គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ក្រសួងយុត្តិធម៌ ជាពិសេសការគ្រប់គ្រង់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងយុត្តិធម៌ នឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពក្នុងអាគារនៃទីស្តីការក្រសួងយុត្តិធម៌ផងដែរ។