នៅថ្ងៃ សុក្រ ១១ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៥ លោក អនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និង កម្លាំងចម្រុះប្រចាំការឃុំផាត់សណ្ដាយ ស្រុក កំពង់ស្វាយ សហការជាមួយទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុក ស្ទោងដឹកនាំដោយលោក គង់ សុភាពមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច មុខបាទាល់ ឃុំពាមបាង ស្រុកស្ទោង និង ចំណុចខ្វែងក្របី ឃុំ ផាត់សណ្តាយ ស្រុក កំពង់ស្វាយខេត្តកំពង់ធំ ដែលមានលេខUTM48P (440771_1405563)លទ្ឋផលអនុវត្តបាន(០១ករណី)បានរុះរើ កាប់បំផ្លាញចោលវត្ថុតាងឩបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន=
របាំងសាច់ស្បៃមុងចំនួន ០៩ របាំងប្រវែង ៩៤០មែត្រលប/លូសាច់ស្បៃមុងចំនួន ២០មាត់ឡុកសាច់ស្បៃមុងចំនួន ១៨ គ្រឿងបង្គោលឈើចំនួន ៧៥០ដើមត្រីចាកប្រលែងចូលបឹងធម្មជាតិទម្ងន់ ១៥គីឡូក្រាម ។
ប្រើប្រាស់មធ្យោបាយកាណូតចំនួន ០៦គ្រឿងប្រើប្រាស់ប្រេងសាំងចំនួន ៦០លីត្រ។កម្លាំងសរុបចំនួន ២៨ នាក់ ក្នុងនោះមាន÷
កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន ១៩នាក់កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០១នាក់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាងចំនួន០១នាក់កម្លាំងកងទ័ពវាយលើគោកចំនួន០៣នាក់មន្រ្តីបរិស្ថានប្រចាំការបាឡតចំនួន០១នាក់មន្រ្តីជលផលពាមបាងចំនួន០១នាក់ មន្រ្តីជលផលផាត់សណ្តាយចំនួន០២នាក់។