
(កំពង់ធំ)៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមបាល់បេះដូងប្រជាជន បានដឹកនាំក្រុមបាល់ទាត់បេះដូងប្រជាជន ធ្វើការកាងារសប្បុរសធម៌ ជូនសិស្សក្រីក្រ និងកំព្រា នៃអនុវិទ្យាល័យកំពង់គោ និងបឋមសិក្សាខ្សាច់ជីរស់ ស្ថិតនៅឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ការងារសប្បុរសធម៌ នេះក៏មានការចូលរួមពីសំណាក់ឯកឧត្តមប្រធានយុវជនខេត្កំពង់ធំ លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាព និងបងប្អូន ពូមីងដែលជាអ្នកមានសណ្តានចិត្តសប្បុរសជួយដល់ក្មេងកំព្រា សិស្សក្រីក្រ តាមទីជនបទ ក្នុងខេត្តកំពង់ធំ។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមបាល់បេះដូងប្រជាជន.បានថ្លែង អំណរអរគុណដល់ ឯកឧត្តមប្រធានយុវជនខេត្តកំពង់ធំ លោកស្រីប្រធានមន្ទីរព៌តមានខេត្តកំពង់ធំ និងសប្បុរសជន ក្នុងខេត្ត និងក្រៅខេត្ត ជាពិសេស លោកនាយក នាយករងសាលាបឋម និងអនុវិទ្យាល័យ ក្នុងខេត្តកំពង់ធំ ដែលបានចូលរួមសហការគាំទ្រ ទាំងសម្ភារៈ និងស្មារតី ដើម្បី អោយក្រុមបាល់ទាត់បេះដូងប្រជាជនមានលទ្ធភាពធ្វើការងារមនុស្សធម៏ ផ្សេងៗ ជាក់ស្តែងដូចនៅថ្ងៃនេះជាដើម។
លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំក៏បានផ្តល់ដំបូន្មាន ដោយសូមអោយសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រង់ត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ ជាពិសេសកុំអស់សង្ឃឹម ក្នុងជីវិត ខិតខំក្រេបជញ្ចក់ចំណេះដឹងដើម្បីក្លាតខ្លួនជាទំពាំងស្នងឬស្សីទៅថ្ងៃអណាគត់។ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ជឿជាក់ថាក្មួយៗក្នុងថ្ងៃអនាគត ក្មួយៗអាចជួយអភិវឌ្ឋន៏ ដល់ស្រុក ភូមិរបស់ក្មួយអោយរីកចម្រើន ចុងក្រោយ សូមអោយក្មួយៗលេងកីឡា ដើម្បីសុខភាព និងជៀសអោយឆ្ងាយពីគ្រឿងញៀន។
ក្រុមបាល់ទាត់បេះដូងប្រជាជន ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរង ខេត្តកំពង់ធំ ចុះធ្វើសប្បុរសធម៌ ចែកអំណោយ ជូនដល់សិស្សក្រីក្រ នឹងកំព្រា ចំនួន ១៦១នាក់ ដោយក្នុងម្នាក់ ទទួលបាន៖ -សៀវភៅ២ក្បាល ប៊ិច ២ដើម ខ្មៅដៃ២ដើម ស៊ីមី១ -ថវិការ៥០០០៛ ព្រមទាំងភេសជ្ជៈ និង នំប៉័ងបាក់យ៉ុង ទឹកសុទ្ធ ផងដែរ។