
ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង 3:10នាទី ថ្ងៃព្រហស្បតិ៍ទី ៧ខែសីហាឆ្នាំ ២០២៥
មានទីតាំងល្បែងស៊ីសងមួយកន្លែងនៅចំណុចចំការចន្ទីក្រោមដើមកំពីងរាជ្យ នៅភូមិផ្សារឃ ឃុំត្រៃយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានបានបន្ថែម និងរិះគន់ថា៖ លោកជាអធិការស្រុកភ្នំស្រួច និងលោកនាយប៉ុស្តិ៍ឃុំត្រៃយឹង ហាក់ដូចជាស្ងៀមស្ងាត់ ខណៈមានទីតាំងលេងល្បែងស៊ីសងក្នុងដែនគ្រប់គ្រងរបស់ខ្លួន និងកំពុងដំណើរការបើកលេងជារៀងរាល់ថ្ងៃយ៉ាងរលូន ដែលជាលក្ខណៈទ្រង់ទ្រាយធំៗយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែបែរជាពុំឃើញមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចទៅវិញ។
ពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុនាំឲ្យមានភាពអសន្តិសុខកើតឡើងដូចជា ករណីលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀតគឺផ្ដើមចេញពីល្បែងស៊ីសងនេះឯង។
ពលរដ្ឋស្នើដល់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ស្ពឹ មេត្តាជួយចេញបទបញ្ជាដល់លោក អធិការស្រុកនិងនាយប៉ុស្តិ៍ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕