
(កំពង់ធំ)÷ លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក បានចូលរួមជាមួយលោកអភិបាល នៃគណ:អភិបាលស្រុកសន្ទុក ក្រុមការងារទីបញ្ជាការស្រាលស្រុកសន្ទុក សហការជាមួយក្រុមការងារទីបញ្ចាការប្រចាំស្រុកបារយណ៌ និងកងកម្លាំងពល(ង៧០) ដឹកនាំដោយ លោក កេង សាវ៉ាត់ មេបញ្ជាការរងផ្នែករងស្រុកសន្ទុក ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចព្រែករាំង បឹងខាន់ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។
កម្លាំងជំនាញចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រស្រុកសន្ទុក ជាលទ្ធផលអនុវត្តបានចំនួន ១ករណី បានរុះរើបំផ្លាញចោលនិងកាត់តម្រឹមឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ កាត់តម្រឹមរបាំងសាច់អួនលើសប្រវែងចំនួន០១របាំង ប្រវែង១.៥៥០ម៉ែត្រ
ឡុកចំនួន៣គ្រឿង លូចំនួន៦មាត់ បង្គោលចំនួន១.០២០ ដើមផងដែរ។