(កំពង់ធំ)÷ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំកម្លាំងមន្រ្តីខណ្ឌជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយកម្លាំងទីបញ្ជាការស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចចោចហោច ក្នុងភូមិសាស្រ្តឃុំសាន់គរ ស្រុកកំពង់ស្វាយ និងចំណុចក្បាលខ្មៅ ក្នុងភូមិសាស្រ្តឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចក្ដាមពង ព្រែកទាល់ ស្វាខ្មៅ ក្អែកដេក ទួលវិហារ និងបឹងឆារ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកអនុសេនីយ៍ទោ ឌឿ ប៊ុនធឿន ជានាយទាហានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) សហការជាមួយកម្លាំងទីបញ្ជាការស្រាលឃុំផាត់សណ្តាយ និងកម្លាំងអធិការកិច្ចខាងជើងបឹងទន្លេសាប ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចដៃកំពីង(ខាងកើតភ្នំជីម៉ូស)។ លោក ហុក ម៉ុន នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំ ពាមបាង ស្រុកស្ទោង ខេត្កំពង់ធំ ចុះប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រាបបទល្មើសនេសាទ នៅចំណុច ទំនាបស្វារត់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
ជាមួយគ្នានេះផងដែរកម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១រណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងរបាំងចំនួន១៨របាំង ប្រវែង២.៥០៣ម៉ែត្រ ឡុកចំនួន២៩គ្រឿង លប/លូចំនួន៥៣មាត់ ឡុកសាច់អួនចំនួន៥គ្រឿង បង្គោលចំនួន១៤៨៨ដើម ចាក់លែងត្រីចម្រុះទម្ងន់៩០គីឡូក្រាមចូលទន្លេវិញ និងមធ្យោបាយប្រើប្រាស់កាណូតស្មាច់ចំនួន៧គ្រឿង ប្រើប្រេងឥន្ធនៈអស់ចំនួន១៤០ លីត្រផងដែរ។



















