កម្លាំងចម្រុះបានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណី
បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែ
(កំពង់ធំ)÷ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានចូលរួមប្រជុំជាមួយគណៈបញ្ជាការឯកភាពស្រុកស្ទោង និងទទួលវត្ថុតាងពីប៉ុស្តិ៍នគរបាលឃុំសំព្រោជ ពាក់ព័ន្ធករណីនេសាទដោយប្រើឧបករណ៍ឆក់ខុសច្បាប់ វត្ថុតាងរួមមាន÷ ម៉ូតូចំនួន៤គ្រឿង អាគុយចំនួន៣គ្រឿង ដុំឆក់ចំនួន៣គគ្រឿង ដងឆក់ចំនួន៣គូ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តីចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និង កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចឆេះកែវទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក កែវ សុឃឿន មន្រ្តីសង្កាត់ជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងកក់ ទំនប់តាធី សសំណង់ និងគោងាប់ ស្ថិតក្នុងភូមិសាស្រ្តឃុំពង្រ និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ក្នុងនោះផងដែរកម្លាំងចម្រុះបានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន១០របាំង ប្រវែង៤៧១ម៉ែត្រ ឡុកសាច់អួនចំនួន១១គ្រឿង លបឬលូចំនួន១២មាត់បង្គោលចំនួន២០៩ដើម និងមធ្យោបាយកាណូតចំនួន ៣គ្រឿង ប្រើប្រាស់ប្រេងចំនួន៣០លីត្រផងដែរ។

