មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំទួលគ្រើ
(កំពង់ធំ)÷ នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមាន លោកស្រីប្រធាន,អនុប្រធានមន្ទីរ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំ បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រនិងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រីនៅស្ថិតក្នុងភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ១០៧នាក់ ស្រី៨៧នាក់ ។
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារ និងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯង នឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោកស្រីប្រធានមន្ទីរ បានបន្ថែមទៀតថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។
ក្នុងនោះដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀ និងជំរុញឱ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរក្នុងឆ្នាំ២០២៧
ខាងមុខថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់ និងរឿងបោះឆ្នោតថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រឆ្នាំ២០២៨។
លោកស្រី ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងកាបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ពិសេសជាងនេះទៅទៀតលោកស្រីក៍បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរជាស្រឡាញ់ខ្មែរនិងខ្មែរចេះជួយខ្មែរពាក់ព័ន្ធនឹងរឿងព្រំដែនសមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខក្នុងនោះដែរ។
លោកស្រីបានលើកឡើងនៅក្នុងវគ្គផ្សព្វផ្សាយមានវត្ថុអនុស្សាវរីយ៍កំដរដៃក្នុងម្នាក់ទទួលបានសារុងមួយ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោង បានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តី ឱ្យមានភាពប្រសើរឡើងពិសេសប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោតទៅលើការបង្កើនសេដ្ឋកិច្ចនៅក្នុងគ្រួសារ។


