លោកអនុសេនីយ៍ឯកហែម ថននាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)រួមសហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយចុះបង្ក្រាបបទល្មើសនេះស្អាតក្នុងភូមិសាស្ត្រខេត្តកំពង់ធ
ថ្ងៃព្រហស្បតិ៍ ១១ កើតខែមាឃ ឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ខែមករាឆ្នាំ ២០២៦ លោកអនុសេនីយ៍ឯកហែម ថននាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)រួមសហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយបានចុះទប់ស្កាត់និងបង្រាបបទល្មើសនេសាទចាប់ពីចំណុចផ្សោត រហូតដល់ចំណុចបាទាល់ និយាមកាលេខ48p442396,1401475.
ជាលទ្ធផលយើងសម្រេចអនុវត្តបាន១ករណី រុះរើរបាំង០៣ខ្សែប្រវែង 150 ម៉ែត្រ បង្គោលចំនួន 40 ដើមលប/លូចំនួន០៣មាត់ ចាក់លែងកូនត្រីចំនួន 30 គីឡូក្រាម កម្លាំងចូលរួមសរុបចំនួន 20 នាក់ តំបន់សឹករងកំពង់ធំចំនួន 08នាក់ កងទ័ពជើងទឹកវាយលើគោកចំនួន 3 នាក់ សង្កាត់រដ្ឋបាលជលផលចំនួន 4 នាក់ មន្ត្រីបរិស្ថានចំនួន 3 នាក់ កងរាជអាវុធហត្ថB 06 ចំនួន០២នាក់ មធ្យោបាយសរុបចំនួន 7 គ្រឿង ប្រើប្រេងសាំងសរុបចំនួន 140 លីត្រ។

