ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្
(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមក្នុងពិធីប្រកាសសមាភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង៧ក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឯកឧត្តមបណ្ឌិត ហេង សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារ បម្រើប្រជាពលរដ្ឋ ក្នុងន័យពង្រឹងស្មារតី និងសតិអារម្មណ៍ប្រជាពលរដ្ឋឱ្យមានភាពនឹងន៎ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការចូលរួមមួយ ដ៏មានតម្លៃក្នុងការរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមូលដ្ឋានកន្លងមក។
ឯកឧត្តមបណ្ឌិតបានជម្រាបអង្គពិធីថាការបោះឆ្នោតបានប្រារព្ធធ្វើឡើងរៀងរាល់អាណត្តិក្នុងរយៈពេល៥ឆ្នាំម្តង ទាំងការការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងមានការបោះឆ្នោតផ្សេងៗទៀតដូចជា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយនិងការបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ៦ឆ្នាំម្តង ដែលការបោះឆ្នោតនីមួយៗសុទ្ធតែបានដំណើរការទៅប្រកបដោយភាពត្រឹម ត្រូវនិងយុត្តធម៌ គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងលក្ខខណ្ឌដែលបានកំណត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថានាពេលដ៏ខ្លីខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៨ នៅឆ្នាំ២០២៨ខាងមុខ។
ឯកឧត្តមបណ្ឌិត ហេង សំណាង បន្តថាការការរៀបចំក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គឺជាយន្តការបន្តពង្រឹងស្មារតីទទួលខុសត្រូវ ការចុះជាប់ជាមួយប្រជាពលរដ្ឋ និងការអនុវត្តទិសដៅរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់។ ក្រុមការងារគណបក្សនៅមូលដ្ឋានភូមិ មានតួនាទីសំខាន់ណាស់ ក្នុងនាមជាសរសៃ ឈាមតភ្ជាប់រវាងគណបក្ស និងប្រជាពលរដ្ឋ។ ដូច្នេះក្រុមការងារទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច ដោយស្មារតីសាមគ្គីភាព ស្មោះត្រង់ ទទួលខុសត្រូវ និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ។

