ឯកឧត្តមបណ្ឌិត ហេង សំណាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធ
(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសាលាវិស័យតំណាងដ៏ខ្ពង់ខ្ពស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបាល្ល័ង្ក
បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីនេះបានធ្វើប្រារព្ធឡើងនាព្រឹកថ្ងៃសៅរ៍ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសាលាវិស័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានគណៈកម្មាធិការគណបក្សឃុំ ព្រមទាំងសមាជិក សមាជិការគណបក្សទូទាំងឃុំ រួមទាំងសាខាបក្សភូមិ។
លោក ជិន ហ៉ីន ប្រធានគណបក្សឃុំបានថ្លែងថា គណបក្សឃុំបានរៀបចំសេចក្តី សម្រេចជូន សមាជិកកសាងថ្មី ឆ្នាំ២០២៥ទាំង១៩សាខា មានចំនួនសរុប ២.៥៣៥នាក់ ស្រី១.២៨២ នាក់ បានប្រកាស បញ្ជូលសមាជិកថ្មី កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ ក្រោម អធិបតីភាពលោកអ្នកឧញ៉ា បណ្ឌិត ទ្រី ភាព ប្រធាន ក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក ។
លោកបន្ដថា សមាសភាពក្រុមការងារចុះជួយឃុំផ្អែកតាមសេចក្តីសម្រេចស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពប្រធានក្រុមការងារចុះជួយឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ប្រធានក្រុមការងារ និង អនុប្រធានក្រុមការងារចុះជួយគណប្សឃុំ សាលាវិស័យរួមមាន៖
១.ក្រុមការងារ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព មានចំនួន១៩នាក់ ស្រី០០នាក់
២.ក្រុមការងារ ថ្នាក់ស្រុក មានចំនួន ០៣ នាក់ ស្រី០០នាក់
៣.ក្រុមការងារ ថ្នាក់ខេត្ត (បរិស្ថាន)មានចំនួន២១នាក់ ស្រី០៥នាក់
៤.ថ្នាក់ឃុំ មានចំនួន១៥នាក់ ស្រី០៧នាក់
៥. ផ្នែក អប់រំមានចំនួន ១៩ នាក់ ស្រី ០០នាក់
៦.ផ្នែកសឹករងស្រុកមានចំនួន០៦នាក់ ស្រី០០នាក់
៦.ថ្នាក់ភូមិ សរុប៩៨ នាក់ ស្រី ២២នាក់។
សរុបក្រុមការងាររួមទាំង ប្រធាន.អនុនិងសមាជិកចុះជួយភូមិ/ឃុំ មានចំនួន៣៦១ នាក់ ស្រី៥៩នាក់។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហេង សំណាង បានលើកឡើងថា សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក។
ឆ្លៀតនេះឱកាសនោះឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ និងសហការីក៏បានអញ្ជើញចុះទៅពិនិត្យមើល នៅក្នុងការស្ថាបនាសាលាឆាន់វត្តគិរីសោភ័ណ្ឌ ដែលកំពុងកសាងលោកប្រធានជួយធ្វើពិដានដំបូលស្មើនឹង៨០០ការ៉េ ឱ្យរួចជាស្ថាពរនាពេលខាងមុខឆាប់ៗ។
ឯកឧត្តមប្រធានបានលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះជាប់ជប្រចាំ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាពនិយាយជារួមគឺ(យកបេះដូងទៅបម្រើប្រជាពលរដ្ឋ)។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺជាជោគជ័យរបស់ប្រជាជននៅក្នុងឃុំសាលាវិស័យយើងទាំងមូល។
នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាសាលាវិស័យ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំសាលាវិស័យ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីរបស់គណបក្សប្រជាជនកម្ពុជា។

