លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន និងពលទាហាន២រូប ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្រោយចេញពីព្យាបាលជំងឺនៅមន្ទីរពេទ្
(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនី/ខេត្តទាំងអស់ ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈ និងថែទាំសុខភាពជាដើម។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ នៅរសៀលថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន និងពលទាហាន២រូប ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្រោយចេញពីព្យាបាលជំងឺនៅមន្ទីរពេទ្យរួចមក÷ ១.លោកអនុសេនីយ៍ឯក សៅ សិរីវុឌ្ឍ នាយរងការិយាល័យផ្គត់ផ្គង់ មន្ទីរភស្តុភារ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលនៅជំងឺនៅគេហដ្ឋាននៅភូមិ ព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ២.លោកពលបាលត្រី ជឿន ហៀង យុទ្ធជនកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺ និងថែទាំសុខភាពនៅគេហដ្ឋាន ស្ថិតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៦០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនដល់លោក អនុសេនីយ៍ឯក សៅ សិរីវុឌ្ឍ និង លោក ពលបាលត្រី ជឿន ហៀង នូវថវិកាចំនួន ១,៦០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានជូនពរដល់លោក អនុសេនីយ៍ឯក សៅ សិរីវុឌ្ឍ និងលោក ពលបាលត្រី ជឿន ហៀង សូមឱ្យសុខភាពល្អ និងឆាប់ជាសះស្បើយពីជំងឺ នឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញដើម្បីបម្រើប្រជាជន និងសង្គមជាតិ។
ក្រោយពីបានប្រគល់ថវិការួចមក លោក វរសេនីយ៍ទោ ស្រី សារនាថ តំណាងក្រុមគ្រួសារ កងរាជអាវុធហត្ថទាំងអស់ និងក្នុងនាមជាឪពុក របស់យោធិនដែលកំពុងសម្រាកព្យាបាលធំងឺ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត គោរពជូនពរ សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

