មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោងQSA រៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក
(កំពង់ធំ)÷ នៅថ្ងៃទី០៩-១០ខែមិថុនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមាន លោកស្រីប្រធាន មន្រ្តីមន្ទីរកិច្ចការនារីខេត្ត អភិបាលរងនៃគណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារនិងប្រជាពលរដ្ឋក្នុងឃុំ បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រនិងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅ ឃុំបឹងល្វា និងឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមឃុំបឹងល្វាសរុប១០១នាក់ ស្រី៦២នាក់ និងឃុំក្រយាអ្នកចូលរួមសរុបចំនួន១០២នាក់ ស្រី ៩៣នាក់។
លោកស្រី ស៊ិន ស៊ីផាន បានមានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯង និងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោកស្រីប្រធានមន្ទីរ បានបន្ថែមទៀតថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយ និងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត នៅក្នុងគ្រួសាររបស់ពួកគាត់។
ក្នុងនោះដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ នឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀ គ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះយកចិត្តទុកដាក់ក្នុងការថែទាំសុខម្តាយ និងទារកបញ្ហាស្លាប់កើតនិងកើតស្លាប់មានការកើនក្នុងឆ្នាំ២០២៥ ដូច្នេះកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់ ហើយលោកស្រីប្រធានបានជំរុញឱ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យតាមការណាត់របស់គ្រូពេទ្យហើយអាណាព្យាបាលដែលមានកូនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរក្នុងឆ្នាំ២០២៧ខាងមុខជ្រើសរើសថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ឬតំណាងរាស្ត្រឆ្នាំ២០២៨ នាពេលខាងមុខនេះ។
ក្នុងនោះលោកស្រីអភិបាលរង និងលោកស្រីបានមានមតិផ្ដាំផ្ញើដល់អាណាព្យាបាលអ្នកដែលថែទាំអប់រំកូនចៅទាំងអស់ចូលរួមជំរុញឱ្យកូនស្រីបានរៀនមានសិទ្ធិស្មើនឹងកូនប្រុស និងជំរុញឱ្យស្ត្រីចូលរួមប្រើប្រាស់ផលិតផលខ្មែរផងដែរ។
លោកស្រី ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងកាបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ពិសេសជាងនេះទៅទៀតលោកស្រីក៍បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់ខ្មែរ និងខ្មែរចេះជួយខ្មែរពាក់ព័ន្ធនឹងរឿងព្រំដែនសមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខ ក្នុងនោះដែរលោកស្រីបានលើកឡើងនៅក្នុងវគ្គផ្សព្វផ្សាយមានវត្ថុអនុស្សាវរីយ៍កំដរដៃក្នុង១នាកើទទួលបានសារុងមួយ។ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោង បានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តី ឱ្យមានភាពប្រសើរឡើង ពិសេសប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តោតទៅលើការបង្កើនសេដ្ឋកិច្ចនៅក្នុងគ្រួសារ។

