មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងក្រុមការងារ បានចុះសួរសុខទុក្ខ លោក គក ហឿន ដែលបានចូលនិវត្តន៍ ជួបការលំបាកខ្វះខាត និងមានជំងឺប្រចាំកាយ ឈឺសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅបញ្ញាជី ស្រុកសន្ទុ
(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកលោក លោកស្រី មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ និងនាយការិយាល័យ ចុះសួរសុខទុក្ខ លោក គក ហឿន អតីតយោធិន នៃកងរាជអាវុធហខេត្តកំពង់ធំ ដែលបានចូលនិវត្តន៍ ជួបការលំបាកខ្វះខាត និងមានជំងឺប្រចាំកាយ ឈឺសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅបញ្ញាជី ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវ គ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា៖ អង្ករ ០២បេ ស្មើ៥០គីឡូក្រាម, មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកបរិសុទ្ធ ០២កេស ព្រមទាំងថវិកាចំនួន ១,០០០,០០០រៀល ឧបត្ថមដល់លោក គក ហឿន និងក្រុមគ្រួសារ ជាទឹកចិត្តបន្តិចបន្ទួចដើម្បីជួយសម្រាសបន្ទុក គ្រួសារបានខ្លះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានជូនពរដល់លោក គក ហឿន ព្រមទាំងក្រុមគ្រួសារ សូមសុខភាពល្អ ឆាប់ជាសះស្បើយពីជំងឺ និងរកទទួលទៀនមានបានគ្រប់ៗគ្នា ។

