លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ ៥ ចំណុច ដល់កងកម្លាំង ក្នុងប្រចាំខែ មិថុនា
(កំពង់ធំ)÷រសៀលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ
ប្រចាំខែ មិថុនា នឹងលើកទិសដៅការងារបន្ត
ខែ កក្កដា ដល់កងកម្លាំងចូលរួមចំនួន ២៦០ នាក់
នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង សុផល
ស្នងការនគរបាលខេត្ត បានថ្លែងលើកឡើង អំពីស្នាដៃ
គុណបំណាច់ របស់បងប្អូនកងកម្លាំង ដែលអនុវត្តសម្រេចបាន ក្នុងការអនុវត្ត តួនាទី ភារកិច្ចជំនាញ នាពេលកន្លងមក ជាពិសេសបេសកកម្ម ការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រុម
ប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ -សង្កាត់ មន្ត្រីរាជការ ជុំវិញខេត្ត ធានាបានសុខសុវត្ថិភាពល្អប្រសើរបំផុត គួរជាទីមោទនៈ ។
ដើម្បីធានាបាននិរន្តរភាពការងារ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវទិសដៅការងារ ០៥ ដល់កងកម្លាំង ត្រូវអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់ ÷
ទី១-ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់
ដោយធ្វើការប្រមូលផ្តុំត្រួតពិនិត្យលើការគ្រងឯកសណ្ឋានរបស់បងប្អូនកងកម្លាំង ពាក់សញ្ញាសម្គាល់នគរបាលជាតិ ឱ្យបានត្រឹមត្រូវ តាមការកំណត់ក្នុងបទវិន័យនគរបាលជាតិ និងត្រួតពិនិត្យវត្តមានជាក់ស្ដែងរបស់កងកម្លាំង ក្នុងនោះ.ការងារគោរពទង់ជាតិ,.ការងារសង្គម,.ប្រចាំបញ្ជា ផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងអង្គភាព ត្រៀមខ្លួនរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ នាគ្រារងគ្រោះ ដោយហេតុការណ៍ ចៃដន្យ ឬបាតុភូតធម្មជាតិ
ជាដើម ។
ទី២-ការងារនគរបាលព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសកើនឡើង តែបងប្អូនកងកម្លាំងយើង ចេញអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ចាត់ការផ្ដន្ទាទោសតាមនីតិវិធី ច្បាប់ ។
ទី៣-ការងារសណ្តាប់ធ្នាប់សាធារណៈ នៅតែជាក្ដីព្រួយ
បារម្ភ ចំពោះករណីគ្រោះចរាចរណ៍ ផ្លូវគោក ដែលអាច
កើតមានឡើង គ្រប់ពេលវេលា ដល់ប្រជាពលរដ្ឋ
បើកបរដោយការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក……ដូច្នេះហើយ សូមឱ្យមន្ត្រី
ជំនាញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្កើន
ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅងាយរងគ្រោះ បញ្ជុះកម្លាំងជាប្រចាំ ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ និងជួយចម្លងសិស្សានុសិស្ស នៅទីកន្លែងដែលមានបញ្ហាប្រឈម ។
ទី៤-ការងារអត្តសញ្ញាណកម្ម : សូមមន្ត្រីជំនាញ
បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ចំពោះការងារផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការផ្តល់សៀវភៅស្នាក់នៅ
សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទី៥-បន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នូវអនុក្រឹតលេខ ០៣ អនក្រ.បក ស្តីពី ការគ្រប់គ្រងសន្តិភាពតាមទីតាំងរស់ នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន។
ជាថ្មីម្ដងទៀត លោក ស្នងការ បានកោតសរសើរ ដល់លោកអធិការនគរបាលក្រុង-ស្រុក ចំពោះការងារគ្រប់គ្រងមុខសញ្ញា និងការងារបង្ក្រាបបទល្មើសក្មេងទំនើង បានទាន់ពេលវេលា ដើម្បីធានា រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ
ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ៕

