
(កំពង់ធំ)÷នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវីរៈសេនីយ៍ទោ ហួន ប៊ុនចែម មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) បានរួមសហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានចុះទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅចំណុច: អន្លង់រាជ្យខាងជើងដងស្ទឹងសែន ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងគណ:បញ្ជាការស្រាលស្រុកស្ទោង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចខ្សែរខ្លែង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាក់ស្ដែងកម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន២ករណី÷១.របាំងសាច់អួនក្រឡាញឹកចំនួន៦របាំង ប្រវែង ៦៨៥ម៉ែត្រ ឡុកចំនួន១២គ្រឿង លប/លូចំនួន៩មាត់ បង្គោលចំនួន២២០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៥គីឡូក្រាមចូលទន្លេវិញ។
២.របាំងស្បៃមុងចំនួន៦របាំង ប្រវែង៣២០ម៉ែត្រ ឡុកចំនួន ៦គ្រឿង លូស្បៃមុងចំនួន៦មាត់ បង្គោលចំនួន១៥០ដើម
ចាក់លែងកូនត្រីចម្រុះទម្ងន់៣០គីទ្បូក្រាមចូលទន្លេវិញ។
សូមបញ្ជាក់ផងដែរថា សម្រាប់កម្លាំងជំនាញដែលចុះប្រតិបត្តិការជាក់ស្ដែងបានប្រើប្រាស់មធ្យោបាយសរុបចំនួន ៤គ្រឿង និងប្រើប្រេងសាំងអស់ចំនួន៨០លីត្រ។