
(កំពង់ធំ)÷ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី ចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចគោល(លើពៅវើយ) ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងចូលរួមជាមួយលោកវីរៈសេនីយ៍ទោ ហួន ប៊ុនចែម មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)បានសហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងរៀល ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំគណៈកម្មការសហគមន៏នេសាទបឹងក្របីខ្ចក់ និងគណៈមក្មការសហគមន៏នេសាទភូមិព្នៅអភិវឌ្ឍន៍បឹងកណ្តោល ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចទួលជ្រឹង ទួលទ្រា ឃុំកកោះ និងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកំលាំងគណ:បញ្ជាការរដ្ឋបាលស្រុកស្ទោង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចក្របីរត់ ឃុំសំព្រោជ និងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចដៃតាចម ចុងស្រោង ផ្ចូក្រៅ បឹងឆារនិងរោងសេះ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាក់ស្ដែងកម្លាំងជំនាញចម្រុះបានចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន២៧របាំង ប្រវែង១.៧៦៥ម៉ែត្រ ឡុកសាច់អួនចំនួន៣៥គ្រឿង លូឬលបចំនួន៤១មាត់ បង្គោលកូនឈើចំនួន១.០៩៣ដើម
ចាក់លែងកូនត្រីចម្រុះចំនួន៨០គីឡូក្រាមចូលទន្លេវិញ។
សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានប្រើប្រាស់មធ្យោបាយកាណូតចំនួន៨គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន១៧០លីត្រផងដែរ។