
ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
ក្រុមទី១៖សហការជាមួយអាជ្ញាធរឃុំ
ពាមឆ្កោក កម្លាំងចូលរួមសរុបចំនួន ៥នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ១គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទរបាំងលូស្បៃមុង នៅចំណុចបឹងភ្លង ភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ក្រុមទី២៖សហការជាមួយសហគមន៍នេសាទ ភូមិ កោះធំ ភូមិព្រែកគន្លង កម្លាំងចូលរួមសរុប ចំនួន ១៥ នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ៣ គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ របាំងលូស្បៃមុង នៅចំណុចបឹងក្រោយភូមិខ្លាក្រហឹម ភូមិបែកចាន ភូមិបាក់ភ្នំ ភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងដែលជាឧបករណ៍ខុសច្បាប់នៅហ្នឹងកន្លែង។
លទ្ធផលដូចខាងក្រោម៖
របាំងស្បៃមុងចំនួន២ករណី ស្មើនឹង ចំនួន ១៥កន្លែង ប្រវែង៤៥០ម៉ែត្រ លូស្បៃមុង ចំនួន ១៥ គ្រឿង បង្គោល ចំនួន២២០ ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន១៣០ គក្រ។