November 10, 2025

Month: October 2025

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោកឃឹម សុខឃៀង អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ឋជន និងនិវត្តន៍ជនកម្ពុជា...
(កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងួន រាសី សមាជិកអចិន្រៃ្តយ៍យុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាលសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកប្រសាទបល្ល័ង្ក និងស្រុកកំំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានយុវជនគណបក្សប្រជាជនកម្ពុជាសរុបចូលរួម៤០០នាក់។ ក្មុងឱកាសជួបជុំសំណេះសំណាល សួរសុខទុក្ខសមាជិកយុវជនគណបក្សប្រជាជនកម្ពុជានាពេលនេះ ឯកឧត្តម...
(កំពង់ធំ)÷ ឯកឧត្តម ចាន់ យុត្ថា បានលើកទឹកចិត្តដល់ម្ចាស់គ្រឿងឥស្សរយសថ្ងៃនេះត្រូវបង្កើនគុណភាពសិទ្ធភាពការងារថែមទៀតដើម្បីទទួលបានមេដៃមាសទៅថ្ងៃក្រោយ ឯកឧត្តមបានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរៈយសជូនមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមបានសង្កត់ធ្ងន់ថា...
  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ...
(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ  បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហម  អឌ្ឍចន្ឌក្រហម  គោលការណ៍គ្រឹះ វិជ្ជាសង្គ្រោះបឋម សហគមន៍មានសុខភាពល្អ មានភាពធន និងអាកាសធាតុ ស្ថិតនៅទីតាំងសាលាស្រុកកំពង់ស្វាយ។ កម្មវិធីនេះផងដែរដោយបានការអញ្ជេីញចូលរួមជាអធិបតីភាពពីលោក អ៊ុត វណ្ណរ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា...
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងផ្សាយដល់ប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្តក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា...
(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ។ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥  លោក...
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា បានដឹកនាំសហការី  នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ បាននាំយកបរិក្ខារ អង្គកថិនទាន...
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានពន្យល់ជូនបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត ឱ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាង កម្ពុជា-ថៃ ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានអាស៊ាន និងការជួយជ្រោមជ្រែងរបស់បណ្តាប្រទេសជាមិត្តច្រើនទៀត ជាពិសេសប្រទេសចិន។ ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងបន្ទាប់ពីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមទម្លាប់ធម្មតានៅរៀងរាល់ព្រឹកថ្ងៃចន្ទដើមសប្តាហ៍...
(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុង វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្ដីអំពី ការអប់រំសម្រាប់កុមារនៅបឋមសិក្សាក្នុងខេត្តកំពង់ធំ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងគាំទ្រដោយអង្គការកូហ្វាព(COFAP) និងអង្គការទស្សនៈពិភពលោក អន្តរជាតិ...